បន្ទាប់មក នាងក្រោកឡើងចេញទៅ ហើយដោះស្បៃរបស់នាងចេញ រួចស្លៀកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងវិញ។
នាងក្រោកឡើង ហើយចេញទៅ ដោះស្បៃចេញ រួចយកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងមកស្លៀកពាក់វិញ។
នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ
តាម៉ារក្រោកឡើង ចាកចេញពីទីនោះ គាត់យកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
ដូច្នេះ នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងចេញ ហើយបាំងមុខដោយស្បៃ ព្រមទាំងគ្រលុំខ្លួន រួចអង្គុយនៅត្រង់ខ្លោងទ្វារអេណែមដែលនៅតាមផ្លូវទៅធីមណា។ ដ្បិតនាងបានឃើញថាសេឡាធំហើយ ប៉ុន្តែនាងមិនត្រូវបានឲ្យទៅគាត់ធ្វើជាប្រពន្ធឡើយ។
គាត់និយាយថា៖ “តើខ្ញុំត្រូវឲ្យរបស់បញ្ចាំអ្វីដល់នាង?”។ នាងតបថា៖ “ត្រារបស់លោក ខ្សែរបស់លោក និងឈើច្រត់ដែលនៅក្នុងដៃរបស់លោក”។ យូដាក៏ឲ្យទៅនាង ហើយចូលទៅឯនាង នោះនាងមានផ្ទៃពោះជាមួយគាត់។
ក្រោយមក យូដាផ្ញើកូនពពែមួយក្បាលតាមរយៈដៃរបស់មិត្តភក្ដិគាត់ដែលជាអ្នកអាឌូឡាម ដើម្បីយករបស់បញ្ចាំពីដៃរបស់ស្ត្រីនោះមកវិញ ប៉ុន្តែគាត់រកនាងមិនឃើញសោះ។