លោកុប្បត្តិ 36:39 - ព្រះគម្ពីរខ្មែរសាកល បាល-ហាណាន់បុត្ររបស់អ័កបោរក៏សោយទិវង្គត នោះហាដារបានឡើងសោយរាជ្យជំនួសទ្រង់។ ឈ្មោះទីក្រុងរបស់ទ្រង់ គឺប៉ាវ រីឯនាមរបស់មហេសីទ្រង់ គឺមហេថាបែល ជាបុត្រីរបស់ម៉ាតរេឌដែលជាបុត្រីរបស់មេសាហាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរសុគតទៅ រួចព្រះបាទហាដារ បានឡើងគ្រងរាជ្យជំនួស។ ទីក្រុងរបស់ស្ដេច គឺប៉ាវ ហើយភរិយារបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េឌ និងជាចៅរបស់លោកមេសាហាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ សោយទិវង្គតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរេឌ និងជាចៅរបស់លោកម៉េសាហាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាល-ហាណាន់ជាកូនអ័កបោរក៏សុគតទៅ រួចហាដារបានសោយរាជ្យជំនួសទ្រង់ ទីក្រុងទ្រង់ហៅថា ប៉ាវ ហើយភរិយាទ្រង់នាមជាមហេថាបែល ជាកូនម៉ាតរ៉េឌ ដែលជាកូនមេសាហាប់។ អាល់គីតាប ស្តេចបាលហាណាន់ ជាបុត្ររបស់អកបោរ ស្លាប់ទៅ ស្តេចហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ ប្រពន្ធរបស់ស្តេច មាននាមថា មហេថាបែល ជាបុត្រីរបស់ម៉ាតរេឌ និងជាចៅរបស់ម៉េសាហាប់។ |
ទាំងនេះជាឈ្មោះរបស់ពួកមេដឹកនាំពីអេសាវ តាមអម្បូររបស់ពួកគេ តាមតំបន់របស់ពួកគេ តាមឈ្មោះរបស់ពួកគេ គឺមេដឹកនាំធីមណា មេដឹកនាំអាលវ៉ា មេដឹកនាំយេថេត