ឈ្មោះកូនប្រុសរបស់អ៊ីសម៉ាអែល តាមលំដាប់នៃកំណើត គឺដូចតទៅ: កូនច្បងរបស់អ៊ីសម៉ាអែលគឺនេបាយ៉ូត បន្ទាប់មកកេដារ អ័ឌប្អែល មីបសាម
លោកុប្បត្តិ 36:3 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងបាសម៉ាតកូនស្រីរបស់អ៊ីសម៉ាអែល ដែលនាងជាប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងនាងបាសម៉ាត ជាកូនស្រីរបស់អ៊ីសម៉ាអែល គឺប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងបាសម៉ាតជាកូនអ៊ីសម៉ាអែល ហើយជាប្អូននេបាយ៉ូត អាល់គីតាប និងបាសម៉ាត ជាកូនរបស់អ៊ីស្មាអែល គឺប្អូនស្រីរបស់ណេបាយ៉ុត។ |
ឈ្មោះកូនប្រុសរបស់អ៊ីសម៉ាអែល តាមលំដាប់នៃកំណើត គឺដូចតទៅ: កូនច្បងរបស់អ៊ីសម៉ាអែលគឺនេបាយ៉ូត បន្ទាប់មកកេដារ អ័ឌប្អែល មីបសាម
នៅពេលអេសាវមានអាយុសែសិបឆ្នាំ គាត់យកយូឌីតកូនស្រីរបស់បេរីជនជាតិហេត និងបាសម៉ាតកូនស្រីរបស់អេឡូនជនជាតិហេតជាប្រពន្ធ។
ដូច្នេះ អេសាវក៏ទៅរកអ៊ីសម៉ាអែល ហើយយកម៉ាហាឡាត់ ធ្វើជាប្រពន្ធមួយទៀត ផ្សេងពីប្រពន្ធដែលគាត់មាន។ នាងជាកូនស្រីរបស់អ៊ីសម៉ាអែលដែលជាកូនប្រុសរបស់អ័ប្រាហាំ ហើយនាងជាប្អូនស្រីរបស់នេបាយ៉ូត។
នេះជាឈ្មោះរបស់កូនចៅអេសាវ: អេលីផាសជាកូនប្រុសរបស់អ័ដាប្រពន្ធអេសាវ រេហួលជាកូនប្រុសរបស់បាសម៉ាតប្រពន្ធអេសាវ។
អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី