បន្ទាប់មក ពួកទ្រង់ក៏វិលមកវិញ ហើយយាងទៅអេន-មីសផាត (អេន-មីសផាតគឺកាដេស) រួចវាយយកទីវាលទាំងមូលរបស់ជនជាតិអាម៉ាលេក ព្រមទាំងជនជាតិអាម៉ូរីដែលរស់នៅហាសាសូន-តាម៉ារផង។
លោកុប្បត្តិ 36:12 - ព្រះគម្ពីរខ្មែរសាកល ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនប្រុសរបស់អេសាវ; នាងបង្កើតអាម៉ាលេកឲ្យអេលីផាស។ អ្នកទាំងនេះហើយ ជាកូនចៅរបស់អ័ដាប្រពន្ធអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (នាងធីមណា ជាប្រពន្ធចុងរបស់អេលីផាស កូនលោកអេសាវ នាងបង្កើតអាម៉ាឡេកឲ្យអេលីផាស) អ្នកទាំងនេះជាកូនចៅរបស់នាងអ័ដា ប្រពន្ធលោកអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អេលីផាសជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់ អាល់គីតាប អេលីផាស ជាកូនរបស់អេសាវ មានប្រពន្ធចុង ឈ្មោះ ធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់អដា ភរិយារបស់អេសាវ។ |
បន្ទាប់មក ពួកទ្រង់ក៏វិលមកវិញ ហើយយាងទៅអេន-មីសផាត (អេន-មីសផាតគឺកាដេស) រួចវាយយកទីវាលទាំងមូលរបស់ជនជាតិអាម៉ាលេក ព្រមទាំងជនជាតិអាម៉ូរីដែលរស់នៅហាសាសូន-តាម៉ារផង។
ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។