បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។
លោកុប្បត្តិ 35:28 - ព្រះគម្ពីរខ្មែរសាកល រីឯថ្ងៃនៃអាយុរបស់អ៊ីសាកគឺមួយរយប៉ែតសិបឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាករស់នៅបានមួយរយប៉ែតសិបឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាករស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីសាកគាត់បានអាយុ១៨០ឆ្នាំហើយ អាល់គីតាប អ៊ីសាហាក់រស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ |
បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។
យ៉ាកុបរស់នៅក្នុងដែនដីអេហ្ស៊ីបបានដប់ប្រាំពីរឆ្នាំ ហើយថ្ងៃអាយុនៃជីវិតរបស់យ៉ាកុប គឺមួយរយសែសិបប្រាំពីរឆ្នាំ។
យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។
យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚