ឡាបាន់ឲ្យប៊ីលហាបាវបម្រើស្រីរបស់គាត់ ដល់រ៉ាជែលកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។
លោកុប្បត្តិ 35:25 - ព្រះគម្ពីរខ្មែរសាកល កូនប្រុសរបស់ប៊ីលហាបាវបម្រើស្រីរបស់រ៉ាជែល មានដាន់ និងណែបថាលី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនប្រុសរបស់នាងប៊ីលហា ជាស្រីបម្រើនាងរ៉ាជែល មានដាន់ និងណែបថាលី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានដាន់ និងណែបថាលី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់នាងប៊ីលហាជាបាវស្រីរ៉ាជែល នោះគឺដាន់១ នឹងណែបថាលី១ អាល់គីតាប កូនរបស់ប៊ីលហា ជាស្រីបម្រើរបស់រ៉ាជែលមាន ដាន់ និងណែបថាលី។ |
ឡាបាន់ឲ្យប៊ីលហាបាវបម្រើស្រីរបស់គាត់ ដល់រ៉ាជែលកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។
នេះជាវង្សត្រកូលរបស់យ៉ាកុប: នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។