រួចនិយាយនឹងអេប្រុន ខណៈដែលពួកអ្នកស្រុកនោះកំពុងស្ដាប់ ថា៖ “ប៉ុន្តែប្រសិនបើលោកសុខចិត្ត សូមស្ដាប់ខ្ញុំ ខ្ញុំនឹងបង់ប្រាក់សម្រាប់ចម្ការនោះ។ សូមទទួលយកពីខ្ញុំចុះ នោះខ្ញុំអាចបញ្ចុះសពនៅទីនោះបាន”។
លោកុប្បត្តិ 33:19 - ព្រះគម្ពីរខ្មែរសាកល គាត់ទិញដីមួយកន្លែងដែលគាត់បានដំឡើងរោងនោះ ពីដៃរបស់កូនចៅហេម័រជាឪពុករបស់ស៊ីគែម ក្នុងតម្លៃមួយរយកាក់ប្រាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានទិញដីមួយកន្លែងពីកូនចៅរបស់លោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដីដែលគាត់ដំឡើងត្រសាល នោះគាត់ទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង អាល់គីតាប គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ |
រួចនិយាយនឹងអេប្រុន ខណៈដែលពួកអ្នកស្រុកនោះកំពុងស្ដាប់ ថា៖ “ប៉ុន្តែប្រសិនបើលោកសុខចិត្ត សូមស្ដាប់ខ្ញុំ ខ្ញុំនឹងបង់ប្រាក់សម្រាប់ចម្ការនោះ។ សូមទទួលយកពីខ្ញុំចុះ នោះខ្ញុំអាចបញ្ចុះសពនៅទីនោះបាន”។
“លោកម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ! ប្រាក់បួនរយសិគែលសម្រាប់ដីមួយកន្លែងនេះ តើជាអ្វីរវាងខ្ញុំ និងលោក? សូមបញ្ចុះសពនោះចុះ”។
ដូច្នេះ ព្រះអង្គក៏យាងមកដល់ទីក្រុងមួយដែលគេហៅថាស៊ូខារ នៅសាម៉ារី។ ទីក្រុងនោះនៅជិតដីមួយកន្លែងដែលយ៉ាកុបបានឲ្យយ៉ូសែបកូនរបស់គាត់
ពួកគេបានយកសពអ្នកទាំងនោះមកស៊ីគែមវិញ ហើយបញ្ចុះក្នុងរូងផ្នូរដែលអ័ប្រាហាំបានទិញពីកូនចៅរបស់ហេម័រ នៅស៊ីគែម ដោយប្រាក់មួយចំនួន។