ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:17 - ព្រះគម្ពីរខ្មែរសាកល

រីឯ​យ៉ាកុប​បាន​ធ្វើដំណើរ​ទៅ​ស៊ូកូថ ហើយ​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន ព្រមទាំង​ធ្វើ​ក្រោល​សម្រាប់​ហ្វូងសត្វ​របស់គាត់​ផង ដោយហេតុនេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា​ស៊ូកូថ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ លោក​យ៉ាកុប​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ស៊ូកូថ រួច​លោក​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន និងធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូថ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​លោក​យ៉ាកុប លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ លោក​បាន​សង់​ផ្ទះ​មួយ​សម្រាប់​លោក និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​យ៉ាកុប​គាត់​ក៏​ដើរ​ដំណើរ​ទៅ​ដល់​ស៊ុកូត រួច​គាត់​ធ្វើ​ផ្ទះ​សំរាប់​ខ្លួន នឹង​ក្រោល​សំរាប់​ហ្វូង​សត្វ ហេតុ​នោះ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា ស៊ុកូត។

សូមមើលជំពូក

អាល់គីតាប

រីឯ​យ៉ាកកូប គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ គាត់​បាន​សង់​ផ្ទះ​មួយ​សម្រាប់​គាត់ និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នៅ​ថ្ងៃ​នោះ អេសាវ​ក៏​ត្រឡប់ទៅវិញ​តាម​ផ្លូវ​របស់គាត់​ទៅ​សៀរ​។


ព្រះ​មានបន្ទូល​ពី​ទីវិសុទ្ធ​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​បែងចែក​ស៊ីគែម​ដោយ​លោតកញ្ឆេង ហើយ​វាស់​ជ្រលងភ្នំ​ស៊ូកូថ​។