យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
លោកុប្បត្តិ 33:16 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះនៅថ្ងៃនោះ អេសាវក៏ត្រឡប់ទៅវិញតាមផ្លូវរបស់គាត់ទៅសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃដដែលនោះ លោកអេសាវក៏វិលត្រឡប់តាមផ្លូវ ទៅឯស្រុកសៀរវិញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែលនោះ លោកអេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនៅថ្ងៃនោះឯង អេសាវក៏ត្រឡប់វិលតាមផ្លូវទៅឯស្រុកសៀរវិញទៅ អាល់គីតាប នៅថ្ងៃដដែលនោះ អេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ |
យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
អេសាវក៏និយាយថា៖ “ចូរឲ្យខ្ញុំទុកមនុស្សខ្លះដែលនៅជាមួយខ្ញុំ ឲ្យនៅជាមួយឯងដែរ”។ ប៉ុន្តែយ៉ាកុបតបថា៖ “ហេតុអ្វីត្រូវធ្វើដូច្នេះ? សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំផង”។
រីឯយ៉ាកុបបានធ្វើដំណើរទៅស៊ូកូថ ហើយសង់ផ្ទះមួយសម្រាប់ខ្លួន ព្រមទាំងធ្វើក្រោលសម្រាប់ហ្វូងសត្វរបស់គាត់ផង ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាស៊ូកូថ។