នោះយ៉ាកុបភ័យខ្លាច ហើយថប់បារម្ភយ៉ាងខ្លាំង។ គាត់ក៏ចែកមនុស្សដែលនៅជាមួយគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងហ្វូងអូដ្ឋ ជាពីរជំរំ។
លោកុប្បត្តិ 32:8 - ព្រះគម្ពីរខ្មែរសាកល គាត់គិតថា៖ “ប្រសិនបើអេសាវមកវាយជំរំទីមួយ យ៉ាងហោចណាស់ជំរំដែលនៅសល់អាចគេចរួចបាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយគិតថា «ប្រសិនបើអេសាវមកវាយជំរំមួយ នោះជំរំមួយទៀតនឹងរត់រួចបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះលោកគិតថា ប្រសិនបើលោកអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយគិតថា បើអេសាវមកវាយពួក១ នោះពួក១ទៀតនឹងរត់រួចបាន អាល់គីតាប ព្រោះគាត់គិតថា ប្រសិនបើអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។ |
នោះយ៉ាកុបភ័យខ្លាច ហើយថប់បារម្ភយ៉ាងខ្លាំង។ គាត់ក៏ចែកមនុស្សដែលនៅជាមួយគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងហ្វូងអូដ្ឋ ជាពីរជំរំ។
បន្ទាប់មក យ៉ាកុបទូលថា៖ “ឱព្រះយេហូវ៉ាដែលមានបន្ទូលនឹងទូលបង្គំថា: ‘ចូរត្រឡប់ទៅស្រុករបស់អ្នក និងសាច់ញាតិរបស់អ្នកវិញ នោះយើងនឹងប្រព្រឹត្តល្អដល់អ្នក’ គឺព្រះនៃអ័ប្រាហាំដូនតារបស់ទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុករបស់ទូលបង្គំអើយ
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។