បុរសនោះនិយាយថា៖ “ចូរឲ្យខ្ញុំទៅចុះ ដ្បិតថ្ងៃរះហើយ”។ ប៉ុន្តែយ៉ាកុបតបថា៖ “ខ្ញុំនឹងមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន”។
លោកុប្បត្តិ 32:27 - ព្រះគម្ពីរខ្មែរសាកល បុរសនោះសួរគាត់ថា៖ “តើអ្នកឈ្មោះអ្វី?”។ គាត់ឆ្លើយថា៖ “យ៉ាកុប”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប អាល់គីតាប បុរសនោះសួរគាត់ថា៖ «អ្នកឈ្មោះអី?»។ គាត់ឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកកូប»។ |
បុរសនោះនិយាយថា៖ “ចូរឲ្យខ្ញុំទៅចុះ ដ្បិតថ្ងៃរះហើយ”។ ប៉ុន្តែយ៉ាកុបតបថា៖ “ខ្ញុំនឹងមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន”។
បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
ព្រះមានបន្ទូលនឹងគាត់ថា៖ “ឈ្មោះរបស់អ្នកគឺយ៉ាកុប ប៉ុន្តែមិនត្រូវហៅឈ្មោះរបស់អ្នកថាយ៉ាកុបទៀតឡើយ គឺអ៊ីស្រាអែលជាឈ្មោះរបស់អ្នកវិញ”។ គឺយ៉ាងនេះឯងដែលព្រះអង្គដាក់ឈ្មោះគាត់ថា អ៊ីស្រាអែល។
សូមឲ្យព្រះយេហូវ៉ាឆ្លើយតបនឹងព្រះករុណានៅថ្ងៃនៃទុក្ខវេទនា សូមឲ្យព្រះនាមរបស់ព្រះនៃយ៉ាកុបលើកព្រះករុណាឲ្យរួចផុត។