កូននោះបានធំឡើង ហើយត្រូវផ្ដាច់ដោះ។ នៅថ្ងៃដែលអ៊ីសាកត្រូវផ្ដាច់ដោះ អ័ប្រាហាំក៏រៀបចំពិធីជប់លៀងដ៏ធំ។
លោកុប្បត្តិ 31:54 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ាកុបថ្វាយយញ្ញបូជានៅតំបន់ភ្នំនោះ ហើយហៅបងប្អូនរបស់គាត់មកហូបអាហារ។ ពួកគេក៏ហូបអាហារ ហើយស្នាក់នៅតំបន់ភ្នំនោះមួយយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់នៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់លោកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ អាល់គីតាប យ៉ាកកូបបានធ្វើគូរបានជូនអុលឡោះនៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់គាត់មកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។ |
កូននោះបានធំឡើង ហើយត្រូវផ្ដាច់ដោះ។ នៅថ្ងៃដែលអ៊ីសាកត្រូវផ្ដាច់ដោះ អ័ប្រាហាំក៏រៀបចំពិធីជប់លៀងដ៏ធំ។
បន្ទាប់មក ពួកគេអង្គុយហូបអាហារ។ នៅពេលពួកគេងើបភ្នែកឡើងមើលទៅ នោះមើល៍! មានក្បួនឈ្មួញជនជាតិអ៊ីសម៉ាអែលដែលមកពីកាឡាត។ អូដ្ឋរបស់ពួកគេផ្ទុកគ្រឿងទេស ថ្នាំកំញាន និងជ័រល្វីងទេសដើម្បីនាំចុះទៅអេហ្ស៊ីប។