ឡាបាន់និយាយថា៖ “គំនរនេះជាសាក្សីរវាងយើង និងឯង នៅថ្ងៃនេះ”។ ដោយហេតុនេះ គេដាក់ឈ្មោះគំនរនោះថា កាលេឌ
លោកុប្បត្តិ 31:52 - ព្រះគម្ពីរខ្មែរសាកល គំនរនេះជាសាក្សី បង្គោលនេះជាបន្ទាល់ ថាយើងនឹងមិនឆ្លងគំនរនេះទៅឯឯងទេ ហើយឯងក៏មិនឆ្លងគំនរនេះ និងបង្គោលនេះមកឯយើង ដើម្បីធ្វើទុក្ខយើងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនរ និងបង្គោលនេះជាបន្ទាល់ថា ពុកនឹងមិនរំលងគំនរនេះទៅរករឿងកូន ហើយកូនក៏មិនរំលងគំនរ ឬបង្គោលនេះមករករឿងពុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គំនរថ្ម និងស្តូបជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងស្តូប តាមរករឿងធ្វើបាបពុកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនរនេះ នឹងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ អាល់គីតាប គំនរថ្ម និងបង្គោលជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងបង្គោលតាមរករឿងធ្វើបាបពុកដែរ។ |
ឡាបាន់និយាយថា៖ “គំនរនេះជាសាក្សីរវាងយើង និងឯង នៅថ្ងៃនេះ”។ ដោយហេតុនេះ គេដាក់ឈ្មោះគំនរនោះថា កាលេឌ
ឡាបាន់និយាយនឹងយ៉ាកុបទៀតថា៖ “មើល៍! គំនរនេះ! មើល៍! បង្គោលដែលយើងបានតាំងរវាងយើង និងឯង!
សូមឲ្យព្រះរបស់អ័ប្រាហាំ ជាព្រះរបស់ណាឃរ គឺព្រះរបស់ឪពុកពួកគាត់ ជំនុំជម្រះរវាងពួកយើងចុះ”។ ដូច្នេះ យ៉ាកុបក៏ស្បថដោយអាងព្រះដែលអ៊ីសាកឪពុករបស់គាត់កោតខ្លាច។