ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។
លោកុប្បត្តិ 31:38 - ព្រះគម្ពីរខ្មែរសាកល ម្ភៃឆ្នាំនេះ ខ្ញុំបាននៅជាមួយលោកអ៊ំ; ចៀមញី និងពពែញីរបស់លោកអ៊ំ មិនដែលរលូតកូនឡើយ; ខ្ញុំក៏មិនដែលបានហូបចៀមឈ្មោលពីហ្វូងចៀមរបស់លោកអ៊ំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេញម្ភៃឆ្នាំហើយ ដែលខ្ញុំនៅជាមួយលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូតមួយសោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម នឹងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ អាល់គីតាប ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយ ក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ |
ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។
យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “លោកអ៊ំដឹងថាខ្ញុំបានបម្រើលោកអ៊ំយ៉ាងណា ហើយក៏ដឹងថាហ្វូងសត្វរបស់លោកអ៊ំទៅជាយ៉ាងណា ពេលនៅជាមួយខ្ញុំ។
តាមពិតមុនខ្ញុំមក លោកអ៊ំមានតែបន្តិចទេ ប៉ុន្តែវាបានកើនឡើងយ៉ាងច្រើនសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ៊ំតាមរយៈការមកដល់របស់ខ្ញុំ។ ចុះឥឡូវនេះ តើពេលណាទើបខ្ញុំអាចធ្វើសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំបាន?”។
“នៅរដូវហ្វូងសត្វដោយញីដោយឈ្មោល បងក៏ងើបភ្នែកឡើង ហើយឃើញនៅក្នុងយល់សប្តិ នោះមើល៍! ពពែឈ្មោលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗ!
ដ្បិតលោកអ៊ំបានស្ទាបរកក្នុងអីវ៉ាន់ទាំងអស់របស់ខ្ញុំហើយ ចុះមានរកឃើញអីវ៉ាន់ណាពីផ្ទះរបស់លោកអ៊ំ? សូមដាក់នៅទីនេះ នៅមុខបងប្អូនរបស់ខ្ញុំ និងបងប្អូនរបស់លោកអ៊ំ ហើយឲ្យពួកគេវិនិច្ឆ័យរវាងយើងទាំងពីរចុះ!
សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំមិនដែលយកមកឲ្យលោកអ៊ំទេ គឺខ្ញុំបានទទួលសងវា។ លោកអ៊ំបានទារវាពីដៃខ្ញុំ មិនថាត្រូវបានលួចពេលថ្ងៃ ឬលួចពេលយប់។