ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:21 - ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បាន​រត់គេច​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​។ គាត់​ក៏​ក្រោកឡើង​ឆ្លង​ទន្លេធំ​តម្រង់ឆ្ពោះទៅ​តំបន់ភ្នំ​កាឡាត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​បាន​រត់​ចេញ​ទៅ ទាំង​នាំ​យក​របស់​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជាមួយ ក៏​ឆ្លង​កាត់​ទន្លេ​អ៊ើប្រាត តម្រង់​ឆ្ពោះ​មុខ​ទៅ​ឯ​ស្រុក​ភ្នំ​កាឡាត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លោក​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​បាន​នាំ​យក​របស់​គាត់​ទាំង​អស់​រត់​ចេញ​ទៅ ក៏​ឆ្លង​កាត់​ទន្លេ ដំរង់​ឆ្ពោះ​មុខ​ទៅ​ឯ​ភ្នំ​កាឡាត​ទៅ។

សូមមើលជំពូក

អាល់គីតាប

គាត់​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ទៅ​ជា​មួយ​ផង។ គាត់​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:21
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​បាន​តាំង​សម្ពន្ធមេត្រី​មួយ​ជាមួយ​អាប់រ៉ាម​ដោយ​មានបន្ទូលថា​៖ “យើង​បាន​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក ចាប់ពី​ទន្លេ​អេហ្ស៊ីប​រហូតដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ទន្លេ​ទីបី​ឈ្មោះ​ទីគ្រីស ជា​ទន្លេ​ដែល​ហូរ​នៅ​ទិសខាងកើត​អាស្ស៊ីរី ហើយ​ទន្លេ​ទីបួន​គឺ​ទន្លេអ៊ើប្រាត​។


រីឯ​យ៉ាកុប​បញ្ឆោត​ឡាបាន់​ជា​ជនជាតិអើរ៉ាម ដោយ​មិន​បាន​ប្រាប់​គាត់​ថា​ខ្លួន​កំពុង​រត់គេច​នោះ​ឡើយ​។


លុះ​ថ្ងៃ​ទីបី មាន​គេ​ប្រាប់​ឡាបាន់​ថា​យ៉ាកុប​បាន​រត់គេច​ហើយ​។


ឡាបាន់​ក៏​យក​បងប្អូន​របស់គាត់​ទៅ​ជាមួយ​គាត់ ហើយ​ដេញតាម​យ៉ាកុប​ចម្ងាយផ្លូវ​ដើរ​ប្រាំពីរ​ថ្ងៃ ទើប​តាមប្រកៀក​នឹង​យ៉ាកុប​នៅ​តំបន់ភ្នំ​កាឡាត​។


បន្ទាប់មក ពួកគេ​អង្គុយ​ហូប​អាហារ​។ នៅពេល​ពួកគេ​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! មាន​ក្បួនឈ្មួញ​ជនជាតិអ៊ីសម៉ាអែល​ដែល​មក​ពី​កាឡាត​។ អូដ្ឋ​របស់ពួកគេ​ផ្ទុក​គ្រឿងទេស ថ្នាំកំញាន និង​ជ័រល្វីងទេស​ដើម្បី​នាំចុះ​ទៅ​អេហ្ស៊ីប​។


យ៉ាកុប​ចាត់​យូដា​ឲ្យទៅ​ខាងមុខ ទៅឯ​យ៉ូសែប ដើម្បី​នាំមុខ​គាត់​ទៅ​កូសែន រួច​ពួកគេ​ក៏​ទៅដល់​ស្រុក​កូសែន​។