ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:15 - ព្រះគម្ពីរខ្មែរសាកល

តើ​ពួកខ្ញុំ​មិន​ត្រូវ​គាត់​រាប់​ជា​ជនចម្លែក​ទេ​ឬ​? ដ្បិត​គាត់​បាន​លក់​ពួកខ្ញុំ ព្រមទាំង​ស៊ីបង្ហិនអស់រលីង​សូម្បីតែ​ថ្លៃលក់​ពួកខ្ញុំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​គាត់​មិន​បាន​រាប់​យើង​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ? ដ្បិត​គាត់​បាន​លក់​យើង ហើយ​បាន​ស៊ី​បង្ហិន​ប្រាក់​បណ្ណា‌ការ​របស់​យើង​អស់​រលីង​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​គាត់​មិន​រាប់​យើង​ទុក​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ​អី ដ្បិត​គាត់​បាន​លក់​យើង ហើយ​ស៊ី​បង្ហិន​ប្រាក់​បណ្តា‌ការ​របស់​យើង​អស់​រលីង​ផង

សូមមើលជំពូក

អាល់គីតាប

គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ដល់​ពេលល្ងាច គាត់​យក​លេអា​កូនស្រី​របស់គាត់​ឲ្យ​យ៉ាកុប ហើយ​យ៉ាកុប​ក៏​ចូលទៅឯ​នាង​។


សូម​ប្រគល់​ពួក​ប្រពន្ធ និង​កូន​ៗ​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ដើម្បី​បាន​ពួកគេ មកខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​ចាកចេញទៅ ដ្បិត​លោកអ៊ំ​ដឹង​ការងារ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ហើយ”។


នោះ​រ៉ាជែល និង​លេអា​តប​នឹង​គាត់​ថា​៖ “តើ​ពួកខ្ញុំ​នៅតែ​មាន​ចំណែក ឬ​មរតក ក្នុង​ផ្ទះ​របស់​ឪពុក​ពួកខ្ញុំ​ទៀត​ឬ​?


គ្រប់ទាំង​ទ្រព្យសម្បត្តិ​ដែល​ព្រះ​បាន​ដកយក​ពី​ឪពុក​របស់ពួកខ្ញុំ គឺជា​របស់​ពួកខ្ញុំ និង​កូន​ៗ​របស់ពួកខ្ញុំ​។ ដូច្នេះ​ឥឡូវនេះ សូម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​បង​ចុះ”។


ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។