ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:13 - ព្រះគម្ពីរខ្មែរសាកល

យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែងដែល​អ្នក​បាន​ចាក់ប្រេង​លើ​បង្គោល និងជា​កន្លែងដែល​អ្នក​បាន​បន់​បំណន់​ដល់​យើង​។ ឥឡូវនេះ ចូរ​ក្រោកឡើង​ចាកចេញ​ពី​ស្រុក​នេះ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់អ្នក​វិញ​ចុះ​!’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​អ្នក​បាន​បន់​ដល់​យើង។ ឥឡូវ​នេះ ចូរ​រៀបចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ជា​ព្រះ​នៅ​បេត‌អែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​ស្តូប​ថ្ម​មួយ ថែម​ទាំង​បាន​បន់‌ស្រន់​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​ឯង​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​ឯង​បាន​បន់​ដល់​អញ ឥឡូវ​នេះ​ឲ្យ​រៀបចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​នៅ​ឯ​ស្រុក​កំណើត​ឯង​វិញ​ទៅ

សូមមើលជំពូក

អាល់គីតាប

យើង​ជា​ម្ចាស់​នៅ​បេតអែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​ថ្ម​មួយ ថែម​ទាំង​បាន​ទូរអា​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង​ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


នោះ​រ៉ាជែល និង​លេអា​តប​នឹង​គាត់​ថា​៖ “តើ​ពួកខ្ញុំ​នៅតែ​មាន​ចំណែក ឬ​មរតក ក្នុង​ផ្ទះ​របស់​ឪពុក​ពួកខ្ញុំ​ទៀត​ឬ​?


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ត្រឡប់​ទៅ​ស្រុក​របស់​ឪពុក​អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ​ចុះ យើង​នឹង​នៅ​ជាមួយ​អ្នក”។


បន្ទាប់មក យ៉ាកុប​ទូលថា​៖ “ឱ​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​ទូលបង្គំ​ថា​: ‘ចូរ​ត្រឡប់​ទៅ​ស្រុក​របស់អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ នោះ​យើង​នឹង​ប្រព្រឹត្តល្អ​ដល់​អ្នក’ គឺ​ព្រះ​នៃ​អ័ប្រាហាំ​ដូនតា​របស់ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់ទូលបង្គំ​អើយ


ព្រះ​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ក្រោកឡើង​ទៅ​បេត-អែល ហើយ​រស់នៅ​ទីនោះ​។ នៅ​ទីនោះ ចូរ​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​លេចមក​ដល់​អ្នក កាល​អ្នក​បាន​រត់គេច​ពីមុខ​អេសាវ​បងប្រុស​របស់អ្នក”។


នៅ​ទីនោះ យ៉ាកុប​សង់​អាសនា​មួយ ហើយ​ដាក់ឈ្មោះ​កន្លែង​នោះ​ថា “អែល បេត-អែល” ដ្បិត​នៅ​ទីនោះ ព្រះ​បាន​លេចមក​ដល់​គាត់ កាល​គាត់​បាន​រត់គេច​ពីមុខ​បងប្រុស​របស់គាត់​។