ពេលនោះ យ៉ាកុបយកមែកស្រស់ៗពីដើមកំញាន ដើមអាល់ម៉ុង និងដើមកៅឡាក់មក បកសំបកជាឆ្នូតសៗ ឲ្យឃើញសាច់សរបស់មែកទាំងនោះ
លោកុប្បត្តិ 30:38 - ព្រះគម្ពីរខ្មែរសាកល រួចដាក់មែកដែលបកសំបកហើយនោះទល់មុខនឹងហ្វូងសត្វ ក្នុងស្នូកសត្វដែលជាទ-ទឹកដែលហ្វូងសត្វមកផឹក ពីព្រោះវាពាក់គ្នានៅពេលមកផឹកទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់មែកដែលបានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងជាន់គ្នានៅពេលមកផឹក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដាក់មែកដែលគាត់បានបកនោះនៅក្នុងប្រឡាយ នឹងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ហើយវាក៏ជាន់គ្នាក្នុងកាលដែលវាមកផឹកនោះ អាល់គីតាប បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។ |
ពេលនោះ យ៉ាកុបយកមែកស្រស់ៗពីដើមកំញាន ដើមអាល់ម៉ុង និងដើមកៅឡាក់មក បកសំបកជាឆ្នូតសៗ ឲ្យឃើញសាច់សរបស់មែកទាំងនោះ
ហ្វូងសត្វក៏ពាក់គ្នានៅមុខមែកឈើទាំងនោះ រួចហ្វូងសត្វបង្កើតកូនសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរពពាល។
កាលណាហ្វូងសត្វខ្លាំងពាក់គ្នា យ៉ាកុបក៏ដាក់មែកឈើទាំងនោះក្នុងស្នូកសត្វនៅមុខភ្នែករបស់ហ្វូងសត្វ ដើម្បីឲ្យវាពាក់គ្នានៅក្បែរមែកឈើទាំងនោះ។