លោកុប្បត្តិ 30:19 - ព្រះគម្ពីរខ្មែរសាកល លេអាមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសទីប្រាំមួយឲ្យយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលេអាក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសទីប្រាំមួយឲ្យលោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប អាល់គីតាប លេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនយ៉ាកកូប |
លេអានិយាយថា៖ “ព្រះបានប្រទានរង្វាន់ដល់ខ្ញុំ ពីព្រោះខ្ញុំបានឲ្យបាវបម្រើស្រីរបស់ខ្ញុំដល់ប្ដីខ្ញុំ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា អ៊ីសាខារ។
លេអាក៏និយាយថា៖ “ព្រះបានប្រទានអំណោយទានដ៏ល្អដល់ខ្ញុំ។ ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងឲ្យតម្លៃខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ឲ្យគាត់”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា សាប់យូឡូន។