លោកុប្បត្តិ 3:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅមនុស្សនោះ ដោយមានបន្ទូលនឹងគាត់ថា៖ “តើអ្នកនៅឯណា?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅបុរសនោះ ដោយមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» |
ក៏សួរថា៖ “ហាការបាវបម្រើស្រីរបស់សារ៉ាយអើយ តើនាងមកពីណា ហើយទៅឯណា?”។ នាងក៏ឆ្លើយថា៖ “ខ្ញុំកំពុងរត់គេចពីមុខសារ៉ាយចៅហ្វាយស្រីរបស់ខ្ញុំ”។
ពួកគេសួរគាត់ថា៖ “តើសារ៉ាប្រពន្ធរបស់អ្នកនៅឯណា?”។ គាត់ក៏ឆ្លើយថា៖ “មើល៍! នាងនៅក្នុងរោង”។
ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “អេបិលប្អូនប្រុសរបស់អ្នកនៅឯណា?”។ គាត់ទូលថា៖ “ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកយាមប្អូនប្រុសរបស់ទូលបង្គំឬ?”។