ហើយកាលណាហ្វូងសត្វទាំងអស់បានជុំគ្នានៅទីនោះ ទើបគេប្រមៀលថ្មនោះចេញពីមាត់អណ្ដូង ហើយឲ្យចៀមផឹក រួចគេដាក់ថ្មនោះលើមាត់អណ្ដូងត្រង់កន្លែងដើមវិញ។
លោកុប្បត្តិ 29:8 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេតបថា៖ “អត់បានទេ ទាល់តែពេលហ្វូងសត្វទាំងអស់បានជុំគ្នាសិន ទើបប្រមៀលថ្មចេញពីមាត់អណ្ដូង ហើយឲ្យចៀមផឹកបាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។ អាល់គីតាប គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគំរបអណ្តូងឲ្យវាផឹកទឹក»។ |
ហើយកាលណាហ្វូងសត្វទាំងអស់បានជុំគ្នានៅទីនោះ ទើបគេប្រមៀលថ្មនោះចេញពីមាត់អណ្ដូង ហើយឲ្យចៀមផឹក រួចគេដាក់ថ្មនោះលើមាត់អណ្ដូងត្រង់កន្លែងដើមវិញ។
យ៉ាកុបក៏និយាយថា៖ “មើល៍! ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាពេលត្រូវប្រមូលហ្វូងសត្វទេ។ ចូរឲ្យហ្វូងចៀមផឹក ហើយនាំទៅឃ្វាលទៀតទៅ”។
ខណៈដែលយ៉ាកុបកំពុងនិយាយជាមួយពួកគេ រ៉ាជែលក៏មកដល់ជាមួយហ្វូងចៀមរបស់ឪពុកនាង ដ្បិតនាងជាអ្នកគង្វាល។
គឺពួកគេនិយាយថា៖ “ពួកយើងមិនអាចធ្វើរឿងនេះបានឡើយ គឺមិនអាចឲ្យប្អូនស្រីរបស់ពួកយើងទៅមនុស្សដែលគ្មានការកាត់ស្បែកបានទេ ដ្បិតធ្វើដូច្នោះជាសេចក្ដីអាម៉ាស់ដល់ពួកយើង។
គេរៀបឲ្យយ៉ូសែបដោយឡែក រៀបឲ្យពួកគេដោយឡែក ហើយរៀបឲ្យពួកជនជាតិអេហ្ស៊ីបដែលហូបជាមួយយ៉ូសែបដោយឡែក ពីព្រោះជនជាតិអេហ្ស៊ីបមិនអាចហូបអាហារជាមួយជនជាតិហេព្រើរបានឡើយ ដ្បិតការនេះជាការគួរឲ្យស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប។