ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:4 - ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​សួរ​ពួកអ្នកគង្វាល​ថា​៖ “បងប្អូន​របស់ខ្ញុំ​អើយ បងប្អូន​មកពី​ណា​ដែរ​?”។ ពួកគេ​ឆ្លើយថា​៖ “ពួកយើង​មកពី​ហារ៉ាន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​សួរ​គេ​ថា៖ «បង‌ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ណា?» គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​សួរ​ពួក​គង្វាល​ថា៖ «បងប្អូន​អើយ តើ​បងប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ាកុប​គាត់​សួរ​គេ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នៅ​ស្រុក​ណា គេ​ឆ្លើយ​ថា យើង​នៅ​ខារ៉ាន

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​សួរ​ពួក​គង្វាល​ថា៖ «បង‌ប្អូន​អើយ តើ​បង‌ប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


បន្ទាប់មក បាវបម្រើ​នោះ​យក​អូដ្ឋ​ដប់​ក្បាល​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន ហើយ​ចេញដំណើរ​ទៅ ទាំង​យក​របស់ល្អ​ផ្សេងៗ​របស់​ចៅហ្វាយ​ខ្លួន​នៅក្នុង​ដៃ​ទៅជាមួយ​ដែរ​។ គាត់​ក្រោកឡើង​ចេញដំណើរ​ទៅ​មេសូប៉ូតាមា គឺ​ទៅ​ទីក្រុង​របស់​ណាឃរ​។


ដូច្នេះ​កូន​អើយ ឥឡូវនេះ​ចូរ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ​ចុះ​។ ចូរ​ក្រោកឡើង រត់គេច​ទៅឯ​ឡាបាន់​បងប្រុស​របស់ម្ដាយ​នៅ​ហារ៉ាន


យ៉ាកុប​បាន​ចាកចេញ​ពី​បៀរ-សេបា ហើយ​ធ្វើដំណើរ​ឆ្ពោះទៅ​ហារ៉ាន​។


ហើយ​កាលណា​ហ្វូងសត្វ​ទាំងអស់​បាន​ជុំគ្នា​នៅ​ទីនោះ ទើប​គេ​ប្រមៀល​ថ្ម​នោះ​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ចៀម​ផឹក រួច​គេ​ដាក់​ថ្ម​នោះ​លើ​មាត់​អណ្ដូង​ត្រង់​កន្លែងដើម​វិញ​។


ស្ទេផាន​និយាយថា​៖ “អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​! ព្រះ​នៃ​សិរីរុងរឿង​បាន​លេចមក​ដល់​អ័ប្រាហាំ​ដូនតា​របស់យើង កាល​លោក​នៅ​មេសូប៉ូតាមា គឺ​មុន​លោក​រស់នៅ​ខារ៉ាន


“ដូច្នេះ អ័ប្រាហាំ​បាន​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិខាល់ដេ ទៅ​រស់នៅ​ខារ៉ាន​។ ក្រោយពី​ឪពុក​របស់​លោក​បាន​ស្លាប់​ទៅ ព្រះ​បាន​ឲ្យ​លោក​ដូរលំនៅ ពីទីនោះ​មក​ស្រុក​នេះ​ដែល​អ្នករាល់គ្នា​កំពុង​រស់នៅ​សព្វថ្ងៃ​។