ដូច្នេះ យ៉ាកុបក៏បម្រើប្រាំពីរឆ្នាំដើម្បីបានរ៉ាជែល ប៉ុន្តែនៅក្នុងភ្នែករបស់គាត់ដូចជាតិចថ្ងៃទេ ដោយព្រោះក្ដីស្នេហ៍របស់គាត់ចំពោះនាង។
លោកុប្បត្តិ 29:27 - ព្រះគម្ពីរខ្មែរសាកល ចូរបំពេញមួយសប្ដាហ៍នេះសិន នោះយើងនឹងឲ្យម្នាក់ទៀតទៅឯងដែរ សម្រាប់ការងារដែលឯងបម្រើយើងប្រាំពីរឆ្នាំទៀត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងនេះសិន រួចសឹមយើងលើកនាងមួយទៀតឲ្យកូនដែរ ទុកជាឈ្នួលការដែលកូននឹងបម្រើពុកប្រាំពីរឆ្នាំទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត អាល់គីតាប ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។ |
ដូច្នេះ យ៉ាកុបក៏បម្រើប្រាំពីរឆ្នាំដើម្បីបានរ៉ាជែល ប៉ុន្តែនៅក្នុងភ្នែករបស់គាត់ដូចជាតិចថ្ងៃទេ ដោយព្រោះក្ដីស្នេហ៍របស់គាត់ចំពោះនាង។
ឡាបាន់តបថា៖ “នៅក្នុងស្រុកយើង គេមិនធ្វើដូច្នោះទេ ដែលឲ្យកូនប្អូនរៀបការមុនកូនច្បងនោះ។
យ៉ាកុបក៏ធ្វើដូច្នោះ គឺគាត់បានបំពេញមួយសប្ដាហ៍ជាមួយលេអា រួចឡាបាន់ក៏ឲ្យរ៉ាជែលកូនស្រីរបស់គាត់ទៅយ៉ាកុបធ្វើជាប្រពន្ធ។
ម្ភៃឆ្នាំនេះ ខ្ញុំបាននៅក្នុងផ្ទះលោកអ៊ំ ទាំងបម្រើលោកអ៊ំ——ដប់បួនឆ្នាំដើម្បីបានកូនស្រីទាំងពីររបស់លោកអ៊ំ ប្រាំមួយឆ្នាំដើម្បីបានហ្វូងសត្វរបស់លោកអ៊ំ——ប៉ុន្តែលោកអ៊ំបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដប់ដងហើយ។
តើព្រះអង្គមិនបានធ្វើឲ្យពួកគេទៅជាតែមួយ ទាំងឲ្យមានចំណែកនៃព្រះវិញ្ញាណរបស់ព្រះអង្គទេឬ? ចុះព្រះតែមួយទ្រង់ស្វែងរកអ្វី? គឺពូជពង្សរបស់ព្រះនោះឯង! ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា កុំក្បត់ប្រពន្ធកាលពីនៅយុវវ័យរបស់អ្នកឡើយ។
ដ្បិតការស្រឡាញ់លុយជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាង។ អ្នកខ្លះលោភចង់បានលុយ ក៏បានវង្វេងចេញពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងដោយការឈឺចុកចាប់ជាច្រើន។