លុះព្រឹកឡើង មើល៍! នាងជាលេអា! យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “ហេតុអ្វីបានជាលោកអ៊ំធ្វើដូច្នេះដាក់ខ្ញុំ? តើខ្ញុំបម្រើលោកអ៊ំ មិនមែនដើម្បីបានរ៉ាជែលទេឬ? ចុះម្ដេចក៏លោកអ៊ំបោកបញ្ឆោតខ្ញុំដូច្នេះ?”។
លោកុប្បត្តិ 29:26 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់តបថា៖ “នៅក្នុងស្រុកយើង គេមិនធ្វើដូច្នោះទេ ដែលឲ្យកូនប្អូនរៀបការមុនកូនច្បងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ឆ្លើយថា៖ «នៅស្រុកយើងនេះ គេមិនដែលលើកប្អូនឲ្យគេ មុនកូនច្បងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ អាល់គីតាប ឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះ មិនដែលមាននរណាលើកកូនពៅឲ្យគេមុនកូនច្បងឡើយ |
លុះព្រឹកឡើង មើល៍! នាងជាលេអា! យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “ហេតុអ្វីបានជាលោកអ៊ំធ្វើដូច្នេះដាក់ខ្ញុំ? តើខ្ញុំបម្រើលោកអ៊ំ មិនមែនដើម្បីបានរ៉ាជែលទេឬ? ចុះម្ដេចក៏លោកអ៊ំបោកបញ្ឆោតខ្ញុំដូច្នេះ?”។
ចូរបំពេញមួយសប្ដាហ៍នេះសិន នោះយើងនឹងឲ្យម្នាក់ទៀតទៅឯងដែរ សម្រាប់ការងារដែលឯងបម្រើយើងប្រាំពីរឆ្នាំទៀត”។
យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។
ដ្បិតការស្រឡាញ់លុយជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាង។ អ្នកខ្លះលោភចង់បានលុយ ក៏បានវង្វេងចេញពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងដោយការឈឺចុកចាប់ជាច្រើន។