បេធូអែលបានបង្កើតរេបិកា។ គឺប្រាំបីនាក់នេះហើយ ដែលមីលកាបានបង្កើតឲ្យណាឃរប្អូនប្រុសរបស់អ័ប្រាហាំ។
លោកុប្បត្តិ 28:5 - ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលអ៊ីសាកបញ្ជូនយ៉ាកុបទៅ យ៉ាកុបក៏ទៅប៉ាដាន់-អើរ៉ាម ទៅឯឡាបាន់កូនប្រុសរបស់បេធូអែលជនជាតិអើរ៉ាម ដែលជាបងប្រុសរបស់រេបិកាម្ដាយយ៉ាកុប និងអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកក៏ឲ្យលោកយ៉ាកុបចេញទៅ ហើយគាត់ក៏ធ្វើដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ ជាកូនបេធូអែលសាសន៍អើរ៉ាម បងប្រុសរបស់រេបិកា ដែលជាម្តាយរបស់លោកយ៉ាកុប និងអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនឹងអេសាវ។ អាល់គីតាប បន្ទាប់មក អ៊ីសាហាក់ឲ្យយ៉ាកកូបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ជាកូនរបស់បេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់រ៉ហ្វ៊ីកា ម្តាយរបស់យ៉ាកកូប និងអេសាវ។ |
បេធូអែលបានបង្កើតរេបិកា។ គឺប្រាំបីនាក់នេះហើយ ដែលមីលកាបានបង្កើតឲ្យណាឃរប្អូនប្រុសរបស់អ័ប្រាហាំ។
រួចគាត់ និងមនុស្សដែលនៅជាមួយគាត់ក៏ហូប និងផឹក ហើយស្នាក់នៅមួយយប់។ ពេលក្រោកឡើងពីព្រលឹម គាត់ក៏និយាយថា៖ “សូមបញ្ជូនខ្ញុំទៅឯចៅហ្វាយរបស់ខ្ញុំវិញទៅ”។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន
ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។
យ៉ាកុបប្រាប់រ៉ាជែលថាគាត់ជាសាច់ញាតិរបស់ឪពុកនាង ហើយថាគាត់ជាកូនប្រុសរបស់រេបិកា ដូច្នេះនាងក៏រត់ទៅប្រាប់ឪពុករបស់នាង។
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
យ៉ាកុបមកដល់អ៊ីសាកឪពុករបស់គាត់នៅម៉ាមរេក្នុងគារយ៉ាត់-អើបា (គារយ៉ាត់-អើបាគឺហេប្រុន) ជាកន្លែងដែលអ័ប្រាហាំ និងអ៊ីសាកបានរស់នៅបណ្ដោះអាសន្ន។