ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
លោកុប្បត្តិ 27:5 - ព្រះគម្ពីរខ្មែរសាកល កាលអ៊ីសាកនិយាយនឹងអេសាវកូនប្រុសរបស់គាត់ រេបិកាក៏លួចស្ដាប់ដែរ ដូច្នេះពេលអេសាវចេញទៅទីវាលដើម្បីបរបាញ់សត្វយកមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់អេសាវជាកូន នោះលោកស្រីរេបិកាបានស្តាប់ឮ។ ពេលអេសាវចេញទៅវាល ដើម្បីបាញ់សត្វយកមកជូនឪពុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវ លោកស្រីរេបិកាក៏បានលួចស្ដាប់ដែរ។ លោកអេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេសាវក៏ចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមកជូនឪពុក ឯរេបិកា កាលអ៊ីសាកកំពុងតែនិយាយនឹងអេសាវជាកូន នោះនាងក៏ឮដែរ។ អាល់គីតាប ពេលអ៊ីសាហាក់និយាយទៅកាន់អេសាវ រ៉ហ្វ៊ីកាក៏បានលួចស្តាប់ដែរ។ អេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។ |
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
រេបិកាក៏ប្រាប់យ៉ាកុបកូនប្រុសរបស់នាងថា៖ “មើល៍! ម្ដាយបានឮឪពុកឯងនិយាយនឹងអេសាវបងប្រុសរបស់ឯងថា: