ប៉ុន្តែឡុតទទូចដល់ពួកគេយ៉ាងខ្លាំង ដូច្នេះពួកគេក៏បែរទៅជាមួយគាត់ ហើយចូលក្នុងផ្ទះរបស់គាត់។ គាត់ក៏រៀបចំពិធីជប់លៀងសម្រាប់ពួកគេ ហើយដុតនំប៉័ងឥតមេ នោះពួកគេក៏ហូប។
លោកុប្បត្តិ 26:30 - ព្រះគម្ពីរខ្មែរសាកល រួចអ៊ីសាករៀបចំពិធីជប់លៀងសម្រាប់ពួកទ្រង់ នោះពួកទ្រង់ក៏ហូប និងផឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអ៊ីសាកបានរៀបចំពិធីជប់លៀងថ្វាយស្ដេច និងអស់លោកទាំងនោះ ហើយពួកគេក៏បរិភោគទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ អាល់គីតាប អ៊ីសាហាក់ធ្វើពិធីជប់លៀងជូនស្តេច និងជូនអ្នកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ |
ប៉ុន្តែឡុតទទូចដល់ពួកគេយ៉ាងខ្លាំង ដូច្នេះពួកគេក៏បែរទៅជាមួយគាត់ ហើយចូលក្នុងផ្ទះរបស់គាត់។ គាត់ក៏រៀបចំពិធីជប់លៀងសម្រាប់ពួកគេ ហើយដុតនំប៉័ងឥតមេ នោះពួកគេក៏ហូប។
កូននោះបានធំឡើង ហើយត្រូវផ្ដាច់ដោះ។ នៅថ្ងៃដែលអ៊ីសាកត្រូវផ្ដាច់ដោះ អ័ប្រាហាំក៏រៀបចំពិធីជប់លៀងដ៏ធំ។
ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកជូនដំណើរពួកទ្រង់ នោះពួកទ្រង់ក៏ចាកចេញពីគាត់ទៅដោយសុខសាន្ត។
បន្ទាប់មក យ៉ាកុបថ្វាយយញ្ញបូជានៅតំបន់ភ្នំនោះ ហើយហៅបងប្អូនរបស់គាត់មកហូបអាហារ។ ពួកគេក៏ហូបអាហារ ហើយស្នាក់នៅតំបន់ភ្នំនោះមួយយប់។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។