ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
លោកុប្បត្តិ 26:23 - ព្រះគម្ពីរខ្មែរសាកល រួចអ៊ីសាកឡើងពីទីនោះទៅបៀរ-សេបា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកចាកចេញពីទីនោះ ឡើងទៅកាន់ក្រុងបៀរ-សេបា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ចេញពីទីនោះឡើងទៅឯបៀរ-សេបា អាល់គីតាប គាត់ចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។ |
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាបៀរ-សេបា ពីព្រោះពួកគេទាំងពីរបានស្បថនៅទីនោះ។
បន្ទាប់មក អ័ប្រាហាំត្រឡប់ទៅឯពួកយុវជនរបស់គាត់វិញ ហើយពួកគេក្រោកឡើងទៅបៀរ-សេបាជាមួយគ្នា។ អ័ប្រាហាំក៏រស់នៅបៀរ-សេបា។
អ៊ីស្រាអែលក៏ចេញដំណើរជាមួយអ្វីៗទាំងអស់ដែលគាត់មាន ហើយទៅដល់បៀរ-សេបា រួចគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកឪពុករបស់គាត់។