ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:21 - ព្រះគម្ពីរខ្មែរសាកល

ក្រោយមក ពួកគេ​ជីក​អណ្ដូង​មួយទៀត ហើយ​ពួកគេ​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ដែរ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា ស៊ីតណា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក គេ​ជីក​អណ្តូង​មួយ​ទៀត ហើយ​គេ​ក៏​ឈ្លោះ​ប្រកែក​ពី​អណ្តូង​នោះ​ទៀត ដូច្នេះ លោក​ហៅ​អណ្តូង​នោះ​ថា "ស៊ីតណា" ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា

សូមមើលជំពូក

អាល់គីតាប

ពួក​អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់ នាំ​គ្នា​ជីក​អណ្តូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្តង​ទៀត ដូច្នេះ គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “ស៊ីតណា”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុងពេលជាមួយគ្នា អ័ប្រាហាំ​ក៏​បន្ទោស​អ័ប៊ីម្ម៉ាឡិច​អំពី​អណ្ដូង​ទឹក​ដែល​ពួក​បាវបម្រើ​របស់​អ័ប៊ីម្ម៉ាឡិច​បាន​ដណ្ដើមយក​។


ប៉ុន្តែ​ពួក​អ្នកគង្វាល​នៅ​កេរ៉ារ​ឈ្លោះប្រកែក​ជាមួយ​ពួក​អ្នកគង្វាល​របស់​អ៊ីសាក ដោយ​និយាយថា​៖ “ទឹក​នេះ​ជារបស់​យើង”។ ដូច្នេះ គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា អេសែក ពីព្រោះ​ពួកគេ​បាន​ឈ្លោះ​ជាមួយ​គាត់​។


គាត់​រើចេញ​ពី​ទីនោះ ហើយ​ជីក​អណ្ដូង​មួយទៀត​។ លើកនេះ ពួកគេ​មិន​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ទេ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា រេហូបូត ដោយ​និយាយថា​៖ “ឥឡូវនេះ ព្រះយេហូវ៉ា​បាន​ពង្រីក​កន្លែង​ឲ្យ​ពួកយើង​ហើយ ដូច្នេះ​យើង​នឹង​ចម្រើនឡើង​នៅក្នុង​ទឹកដី​នេះ”។