បន្ទាប់មក អ៊ីសាកជីកអណ្ដូងទឹកទាំងឡាយដែលបានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ឡើងវិញ ពីព្រោះជនជាតិភីលីស្ទីនបានបិទអណ្ដូងទាំងនោះក្រោយពីមរណភាពរបស់អ័ប្រាហាំ។ គាត់ដាក់ឈ្មោះអណ្ដូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ឲ្យ។
លោកុប្បត្តិ 26:19 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកបាវបម្រើរបស់អ៊ីសាកជីកអណ្ដូងនៅជ្រលងភ្នំ ពួកគេក៏រកឃើញអណ្ដូងមួយនៅទីនោះ ដែលមានទឹកផុសឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅក្នុងជ្រលងភ្នំនោះ គេក៏រកឃើញអណ្ដូងមួយមានទឹកហូរចេញមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ អាល់គីតាប ពួកអ្នកបម្រើរបស់អ៊ីសាហាក់ ជីកអណ្តូងមួយទៀតនៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។ |
បន្ទាប់មក អ៊ីសាកជីកអណ្ដូងទឹកទាំងឡាយដែលបានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ឡើងវិញ ពីព្រោះជនជាតិភីលីស្ទីនបានបិទអណ្ដូងទាំងនោះក្រោយពីមរណភាពរបស់អ័ប្រាហាំ។ គាត់ដាក់ឈ្មោះអណ្ដូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ឲ្យ។
ប៉ុន្តែពួកអ្នកគង្វាលនៅកេរ៉ារឈ្លោះប្រកែកជាមួយពួកអ្នកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ “ទឹកនេះជារបស់យើង”។ ដូច្នេះ គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា អេសែក ពីព្រោះពួកគេបានឈ្លោះជាមួយគាត់។
អ្នកដែលជឿលើខ្ញុំ ជ្រោះនៃទឹករស់នឹងហូរចេញពីជម្រៅចិត្តរបស់អ្នកនោះ ដូចដែលបទគម្ពីរបានចែងទុក”។