Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្ដែ កាល​ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្តូង​នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ គេក៏​រក​ឃើញ​អណ្ដូង​មួយ​មាន​ទឹក​ហូរ​ចេញ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នៅពេល​ពួក​បាវបម្រើ​របស់​អ៊ីសាក​ជីក​អណ្ដូង​នៅ​ជ្រលងភ្នំ ពួកគេ​ក៏​រកឃើញ​អណ្ដូង​មួយ​នៅ​ទីនោះ ដែល​មាន​ទឹក​ផុសឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពួក​អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់ ជីក​អណ្តូង​មួយ​ទៀត​នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​បាន​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​នៅ​ជំនាន់​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​របស់​លោក​ឡើង​វិញ ព្រោះ​ពួក​ភីលី‌ស្ទីន​បាន​លុប​ទាំង​អស់ ក្រោយ​ពេល​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ។ លោក​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​របស់​លោក​បាន​ដាក់​កាល​ពី​មុន។


ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ឈ្លោះ​ប្រកែក​ជា‌មួយ​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយពោល​ថា៖ «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ហៅ​អណ្តូង​នោះ​ថា "អេសែក" ព្រោះ​គេ​បាន​ឈ្លោះ​ជាមួយ​លោក។


ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូងមាន​ទឹក​រស់ ជា​ទឹក​ជ្រោះ​ហូរ​មក​ពី​ភ្នំ​ល្បាណូន។


អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ បទ​គម្ពីរ​ចែង​ថា "នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម