ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:19 - ព្រះគម្ពីរខ្មែរសាកល

នេះ​ជា​វង្សត្រកូល​របស់​អ៊ីសាក​កូនប្រុស​អ័ប្រាហាំ​: អ័ប្រាហាំ​បង្កើត​អ៊ីសាក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីសាក កូន​លោក​អ័ប្រា‌ហាំ។ លោក​អ័ប្រា‌ហាំ​បាន​បង្កើត​លោក​អ៊ីសាក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នេះ​ជា​ដំណ​វង្ស​ពី​អ៊ីសាក ជា​កូន​អ័ប្រា‌ហាំ គឺ​អ័ប្រា‌ហាំ​បាន​បង្កើត​អ៊ីសាក

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​ដំណើរ​រឿង​របស់​អ៊ីសា‌ហាក់​ជា​កូន​អ៊ីព្រហ៊ីម។ អ៊ីព្រហ៊ីម​បាន​បង្កើត​អ៊ីសា‌ហាក់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ដាក់ឈ្មោះ​កូនប្រុស​របស់គាត់​ដែល​កើតមក​ដល់​គាត់ គឺកូន​ដែល​សារ៉ា​បង្កើត​ឲ្យ​គាត់​នោះ​ថា អ៊ីសាក​។


អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


អ័ប្រាហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បងប្អូន​របស់​គាត់


យូដា​ជាកូន​យ៉ាកុប យ៉ាកុប​ជាកូន​អ៊ីសាក អ៊ីសាក​ជាកូន​អ័ប្រាហាំ អ័ប្រាហាំ​ជាកូន​ថេរ៉ា ថេរ៉ា​ជាកូន​ណាឃរ


ព្រះ​បាន​ប្រទាន​សម្ពន្ធមេត្រី​នៃ​ពិធីកាត់ស្បែក​ដល់​អ័ប្រាហាំ​។ ដូច្នេះ អ័ប្រាហាំ​បាន​បង្កើត​អ៊ីសាក ហើយ​ធ្វើពិធីកាត់ស្បែក​ឲ្យ​គាត់​នៅ​ថ្ងៃ​ទីប្រាំបី​។ ក្រោយមក អ៊ីសាក​បាន​បង្កើត​យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​បុព្វបុរស​ទាំង​ដប់ពីរ​នាក់​។