អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។
លោកុប្បត្តិ 24:67 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។ អាល់គីតាប អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។ |
អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
ដោយសារយ៉ាកុបស្រឡាញ់រ៉ាជែល គាត់ក៏និយាយថា៖ “ខ្ញុំនឹងបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែលកូនស្រីពៅរបស់លោកអ៊ំ”។
កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
លុះយូរថ្ងៃក្រោយមក កូនស្រីរបស់ស៊ូអា ជាប្រពន្ធរបស់យូដាក៏ស្លាប់ទៅ។ ក្រោយពីយូដាត្រូវបានសម្រាលទុក្ខ គាត់ក៏ឡើងទៅឯពួកអ្នកកាត់រោមចៀមរបស់គាត់នៅធីមណា គឺមានគាត់ និងហ៊ីរ៉ាមិត្តភក្ដិរបស់គាត់ ជាអ្នកអាឌូឡាម។
បងប្អូនអើយ យើងមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីពួកអ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចពួកអ្នកដទៃដែលគ្មានសង្ឃឹមនោះឡើយ។
ពិតមែនហើយ យើងសូមប្រាប់ការនេះដល់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់ ដែលនៅសល់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ យើងនឹងមិនឆ្លងហួសទៅមុនពួកអ្នកដែលបានដេកលក់នោះឡើយ