Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:66 - ព្រះគម្ពីរខ្មែរសាកល

66 បាវបម្រើ​ក៏​រៀបរាប់ប្រាប់​អ៊ីសាក​អំពី​ការ​ទាំងអស់​ដែល​គាត់​បាន​ធ្វើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

66 អ្នក​បម្រើ​នោះ​ក៏​រៀប‌រាប់​ប្រាប់​លោក​អ៊ីសាក គ្រប់​ទាំង​កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

66 អ្នក​បម្រើ​តប​ថា៖ «គឺ​លោក​ហើយ​ដែល​ជា​ម្ចាស់​របស់​ខ្ញុំ»។ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ ។ អ្នក​បម្រើ​ក៏​រៀប​រាប់​ប្រាប់​លោក​អ៊ីសាក នូវ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

66 បាវ​នោះ​ក៏​រៀប‌រាប់​ប្រាប់​អ៊ីសាក ពី​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

66 អ្នក​បម្រើ​តប​ថា៖ «គឺ​គាត់​ហើយ​ដែល​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។ អ្នក​បម្រើ​ក៏​រៀប​រាប់​ជម្រាប​អ៊ីសា‌ហាក់ នូវ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:66
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សួរ​បាវបម្រើ​នោះ​ថា​៖ “តើ​បុរស​ដែល​កំពុង​ដើរ​នៅ​ទីវាល​មក​ជួប​យើង​នោះ​ជា​នរណា​?”។ បាវបម្រើ​ក៏​ឆ្លើយថា​៖ “គាត់​ជា​ចៅហ្វាយ​របស់ខ្ញុំ”។ នាង​ក៏​យក​ស្បៃ​មក គ្របបាំង​ខ្លួននាង​។


បន្ទាប់មក អ៊ីសាក​ក៏​នាំ​រេបិកា​ទៅ​ក្នុង​រោង​របស់​សារ៉ា​ម្ដាយ​របស់ខ្លួន ហើយ​គាត់​យក​រេបិកា នោះ​នាង​បានជា​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​នាង​។ ដូច្នេះ អ៊ីសាក​បាន​ទទួល​ការ​សម្រាលទុក្ខ ក្រោយពី​មរណភាពរបស់​ម្ដាយ​គាត់​៕


ពួក​សាវ័ក​បាន​ជួបជុំគ្នា​នៅមុខ​ព្រះយេស៊ូវ ហើយ​ទូល​ព្រះអង្គ​អំពី​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ និង​អ្វីៗដែល​ពួកគេ​បាន​បង្រៀន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម