ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:53 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក‌បំពាក់​ចេញ​មក​ជូន​នាង​រេបិកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្ដាយ​របស់​នាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ នឹង​សំលៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​ដំឡៃ ទៅ​បង​នាង នឹង​ម្តាយ​នាង​ដែរ

សូមមើលជំពូក

អាល់គីតាប

រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:53
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បាវបម្រើ​នោះ​យក​អូដ្ឋ​ដប់​ក្បាល​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន ហើយ​ចេញដំណើរ​ទៅ ទាំង​យក​របស់ល្អ​ផ្សេងៗ​របស់​ចៅហ្វាយ​ខ្លួន​នៅក្នុង​ដៃ​ទៅជាមួយ​ដែរ​។ គាត់​ក្រោកឡើង​ចេញដំណើរ​ទៅ​មេសូប៉ូតាមា គឺ​ទៅ​ទីក្រុង​របស់​ណាឃរ​។


នៅពេល​អូដ្ឋ​បាន​ផឹក​រួចហើយ បុរស​នោះ​ក៏​យក​ក្រវិល​មាស​ទម្ងន់​មួយ​បេកា និង​កងដៃ​មាស​ពីរ​ទម្ងន់​ដប់​សិគែល​ឲ្យ​នាង


ហេសេគា​ក៏​អរសប្បាយ​នឹង​ពួកគេ ហើយ​ទ្រង់​បង្ហាញ​ឃ្លាំង​រាជ្យទ្រព្យ​របស់ទ្រង់​ដល់​ពួកគេ គឺ​ប្រាក់ មាស គ្រឿងក្រអូប និង​ប្រេង​ដ៏មានតម្លៃ ព្រមទាំង​ឃ្លាំង​អាវុធ​ទាំងមូល​របស់ទ្រង់ រហូតដល់​អ្វីៗ​ទាំងអស់​ដែល​ឃើញមាន​ក្នុង​ឃ្លាំង​របស់ទ្រង់​។ គ្មាន​អ្វីមួយ​នៅក្នុង​ដំណាក់​របស់ទ្រង់ ឬ​នៅក្នុង​អាណាចក្រ​ទាំងមូល​របស់ទ្រង់ ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​ពួកគេ​ឡើយ​។