ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:51 - ព្រះគម្ពីរខ្មែរសាកល

មើល៍! រេបិកា​នៅមុខ​លោក​ហើយ ចូរ​យក​នាង​ទៅ​ចុះ​! សូមឲ្យ​នាង​បានជា​ប្រពន្ធ​របស់​កូនប្រុស​ចៅហ្វាយ​លោក ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ចុះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ នាង​រេបិកា​នៅ​មុខ​អ្នក​ស្រាប់ ចូរ​យក​នាង​ទៅ ឲ្យ​នាង​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅ‌ហ្វាយ​អ្នក​ចុះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​រេបិកា​នៅ​មុខ​លោក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​លោក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅហ្វាយ​អ្នក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក

សូមមើលជំពូក

អាល់គីតាប

រ៉ហ្វ៊ីកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ចៅ‌ហ្វាយ​អ្នក ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:51
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “មើល៍! ដែនដី​របស់យើង​នៅមុខ​អ្នក​ហើយ​។ ចូរ​រស់នៅ​តាមតែ​ល្អ​ក្នុង​ភ្នែក​របស់អ្នក​ចុះ”។


កាល​គាត់​មិនទាន់​និយាយ​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ជាកូន​បេធូអែល បេធូអែល​ជា​កូនប្រុស​មីលកា មីលកា​ជា​ប្រពន្ធ​ណាឃរ ណាឃរ​ជា​ប្អូនប្រុស​របស់​អ័ប្រាហាំ​។


ឡាបាន់ និង​បេធូអែល​តប​វិញ​ថា​៖ “ការ​នេះ​មក​ពី​ព្រះយេហូវ៉ា យើង​មិនអាច​ប្រាប់​លោក​ថា​អាក្រក់ ឬ​ល្អ​បានទេ​។


នៅពេល​បាវបម្រើ​របស់​អ័ប្រាហាំ​បាន​ឮ​ពាក្យ​របស់ពួកគេ គាត់​ក៏​ក្រាបមុខដល់ដី​ចំពោះ​ព្រះយេហូវ៉ា​។