“ដូច្នេះថ្ងៃនេះ ពេលខ្ញុំមកដល់ប្រភពទឹក ខ្ញុំក៏និយាយថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមឲ្យដំណើររបស់ទូលបង្គំដែលមកដល់ទីនេះបានជោគជ័យផង។
លោកុប្បត្តិ 24:41 - ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកទៅដល់សាច់ញាតិរបស់ខ្ញុំ អ្នកនឹងរួចពីសម្បថរបស់ខ្ញុំ។ ហើយប្រសិនបើគេមិនព្រមឲ្យអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំដែរ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ អាល់គីតាប ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ |
“ដូច្នេះថ្ងៃនេះ ពេលខ្ញុំមកដល់ប្រភពទឹក ខ្ញុំក៏និយាយថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមឲ្យដំណើររបស់ទូលបង្គំដែលមកដល់ទីនេះបានជោគជ័យផង។
ប៉ុន្តែប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំនេះ គ្រាន់តែកុំនាំកូនប្រុសរបស់ខ្ញុំត្រឡប់ទៅទីនោះវិញឡើយ”។