ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។
លោកុប្បត្តិ 24:38 - ព្រះគម្ពីរខ្មែរសាកល គឺអ្នកត្រូវទៅឯផ្ទះរបស់ឪពុកខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែត្រូវទៅឯក្រុមគ្រួសារឪពុករបស់ខ្ញុំ យកប្រពន្ធឲ្យអ៊ីសាកកូនប្រុសខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្ដានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែត្រូវឲ្យឯងទៅឯផ្ទះឪពុកអញ ហើយនឹងញាតិសន្តានអញវិញ ដើម្បីនឹងយកប្រពន្ធមកឲ្យកូនអញ អាល់គីតាប ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្តានខ្ញុំ ហើយដណ្តឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។
ចៅហ្វាយរបស់ខ្ញុំឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា: ‘អ្នកមិនត្រូវយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងទឹកដីគេនេះឡើយ
គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។
នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។