ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:36 - ព្រះគម្ពីរខ្មែរសាកល

រីឯ​សារ៉ា​ប្រពន្ធ​របស់​ចៅហ្វាយ​ខ្ញុំ​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​ចៅហ្វាយ​ខ្ញុំ​ក្នុង​វ័យចំណាស់​របស់គាត់ លោក​ក៏​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ទៅ​កូនប្រុសនេះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​លោក​ស្រី​សារ៉ា ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ចែក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ដល់​កូន​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​គ្រា​ដែល​ម្ចាស់​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ លោក​ស្រី​សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ​របស់​ចៅហ្វាយ​ខ្ញុំ នោះ​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​ចៅហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​ចាស់​ហើយ លោក​ក៏​បាន​ចែក​របស់​ទ្រព្យ​ទាំង​អស់​ដល់​កូន​នោះ

សូមមើលជំពូក

អាល់គីតាប

ក្នុង​គ្រា​ដែល​ចៅ‌ហ្វាយ​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​គាត់ គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​គាត់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​នោះ មិន​ត្រូវ​ទទួលមរតក​ជាមួយ​អ៊ីសាក​កូន​របស់ខ្ញុំ​ទាល់តែសោះ”។


អ័ប្រាហាំ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ទៅ​អ៊ីសាក


ទោះបីជា​លោក​ពិចារណា​អំពី​រូបកាយ​របស់​ខ្លួន​ដែល​ដូចជា​ស្លាប់​ហើយ ដោយ​លោក​មាន​អាយុ​ប្រមាណ​មួយរយឆ្នាំ និង​ទោះបីជា​លោក​ពិចារណា​អំពី​ផ្ទៃ​របស់​សារ៉ា​ដែល​ស្លាប់​ក៏ដោយ ក៏​លោក​មិន​បាន​ចុះខ្សោយ​នៅក្នុង​ជំនឿ​ឡើយ​។