ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:30 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​គាត់​បាន​ឃើញ​ក្រវិល និង​កងដៃ​នៅ​ដៃ​របស់​ប្អូនស្រី​គាត់ ហើយ​បាន​ឮ​ពាក្យ​របស់​រេបិកា​ប្អូនស្រី​គាត់ ដែល​រៀបរាប់ថា​៖ “បុរស​នោះ​និយាយ​នឹង​ខ្ញុំ​ដូច្នេះ” គាត់​ក៏​ទៅរក​បុរស​នោះ នោះ​មើល៍! បុរសនោះ​កំពុង​ឈរ​នៅក្បែរ​អូដ្ឋ​ត្រង់​ប្រភពទឹក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ឃើញ​ក្រវិល និង​កង​ដៃ​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​រេបិកា​ជា​ប្អូន​បានរៀប​រាប់​ប្រាប់​ថា៖ «អ្នក​នោះ​ហើយ​ដែល​បាន​និយាយ​មក​ខ្ញុំ» នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​បុរស​នោះ ហើយ​ឃើញ​គាត់​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ ជិត​អណ្តូង​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កង‌ដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​នាង​រេបិកា​ជា​ប្អូន​រៀប​រាប់​នូវ​សេចក្ដី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្ដូង​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​ឃើញ​ក្រវិល នឹង​កង​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​រេបិកា​ជា​ប្អូន​បាន​ប្រាប់​ពី​អ្នក​នោះ​ថា គាត់​បាន​និយាយ​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ នោះ​ក៏​ចេញ​ទៅ​ឯ​គាត់ ឃើញ​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ​ជិត​អណ្តូង​នៅ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កង​ដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​រ៉ហ្វ៊ីកា ជា​ប្អូន​រៀប​រាប់​នូវ​សេចក្តី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្តូង​ទឹក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អូដ្ឋ​បាន​ផឹក​រួចហើយ បុរស​នោះ​ក៏​យក​ក្រវិល​មាស​ទម្ងន់​មួយ​បេកា និង​កងដៃ​មាស​ពីរ​ទម្ងន់​ដប់​សិគែល​ឲ្យ​នាង


រេបិកា​មាន​បងប្រុស​ម្នាក់​ឈ្មោះ​ឡាបាន់​។ ឡាបាន់​ក៏​រត់ទៅ​រក​បុរស​នោះ​នៅ​ខាងក្រៅ ត្រង់​ប្រភពទឹក​នោះ​។


ឡាបាន់​និយាយថា​៖ “អ្នក​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា​អើយ អញ្ជើញ​ចូលមក​! ហេតុអ្វីបានជា​លោក​ឈរ​នៅខាងក្រៅ​ដូច្នេះ​? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​សម្រាប់​អូដ្ឋ​ដែរ”។


ក្រវិល កងដៃ កន្សែងបង់ក