រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
លោកុប្បត្តិ 24:28 - ព្រះគម្ពីរខ្មែរសាកល នាងក្រមុំក៏រត់ទៅវិញ ហើយប្រាប់អ្នកផ្ទះរបស់ម្ដាយនាងអំពីរឿងទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងក្រមុំក៏រត់ទៅប្រាប់ពួកផ្ទះម្តាយរបស់នាងអំពីហេតុការណ៍ទាំងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។ អាល់គីតាប នាងក្រមុំរត់នាំដំណឹងនេះ ទៅប្រាប់ម្តាយ។ |
រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
រួចខ្ញុំក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយពរព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលនាំខ្ញុំតាមផ្លូវត្រឹមត្រូវ ដើម្បីឲ្យបានយកកូនស្រីរបស់ប្អូនប្រុសចៅហ្វាយខ្ញុំឲ្យកូនប្រុសរបស់លោក។
ប៉ុន្តែបងប្រុសរបស់នាង និងម្ដាយរបស់នាងនិយាយថា៖ “សូមឲ្យនាងក្រមុំនៅជាមួយយើងយ៉ាងហោចណាស់ដប់ថ្ងៃសិន រួចសឹមទៅចុះ”។
បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕
យ៉ាកុបប្រាប់រ៉ាជែលថាគាត់ជាសាច់ញាតិរបស់ឪពុកនាង ហើយថាគាត់ជាកូនប្រុសរបស់រេបិកា ដូច្នេះនាងក៏រត់ទៅប្រាប់ឪពុករបស់នាង។
ឡាបាន់ក៏ចូលទៅក្នុងរោងរបស់យ៉ាកុប រោងរបស់លេអា និងរោងរបស់បាវបម្រើស្រីទាំងពីរ ប៉ុន្តែរកមិនឃើញសោះ។ បន្ទាប់មក គាត់ចេញពីរោងរបស់លេអា ហើយចូលទៅក្នុងរោងរបស់រ៉ាជែល។