ពេលឲ្យគាត់ផឹករួចហើយ នាងនិយាយថា៖ “ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកដែរ រហូតដល់វាផឹកឆ្អែត”។
លោកុប្បត្តិ 24:20 - ព្រះគម្ពីរខ្មែរសាកល នាងក៏ប្រញាប់ចាក់ពីក្អមរបស់នាងទៅក្នុងស្នូកសត្វ ហើយរត់ទៅអណ្ដូងដើម្បីដងទឹកទៀត គឺនាងដងទឹកឲ្យអូដ្ឋទាំងអស់របស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកពីក្នុងក្អម ចុះទៅក្នុងស្នូក រួចរត់ទៅដងពីអណ្ដូងថែមទៀត យកមកឲ្យអូដ្ឋទាំងអស់របស់គាត់ផឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកឲ្យអូដ្ឋទាំងអស់ផឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀត យកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់ អាល់គីតាប នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្តូងមកទៀត គឺនាងបានដងទឹក ឲ្យអូដ្ឋទាំងអស់ផឹក។ |
ពេលឲ្យគាត់ផឹករួចហើយ នាងនិយាយថា៖ “ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកដែរ រហូតដល់វាផឹកឆ្អែត”។
បុរសនោះសម្លឹងមើលនាងយ៉ាងស្ងៀមស្ងាត់ ដើម្បីឲ្យដឹងថាតើព្រះយេហូវ៉ាទ្រង់ធ្វើឲ្យដំណើររបស់គាត់បានជោគជ័យឬយ៉ាងណា។
អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖ “សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ