លោកុប្បត្តិ 24:10 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ អាល់គីតាប អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋចៅហ្វាយរបស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ ទៅជាមួយផង។ |
រីឯអាប់រ៉ាម និងណាឃរបានយកប្រពន្ធ ប្រពន្ធរបស់អាប់រ៉ាមឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនស្រីរបស់ហារ៉ានដែលជាឪពុករបស់មីលកា និងយីសកា។
ថេរ៉ាបានយកអាប់រ៉ាមកូនប្រុសរបស់គាត់ និងឡុតកូនប្រុសរបស់ហារ៉ានជាចៅរបស់គាត់ ព្រមទាំងសារ៉ាយកូនប្រសាស្រីរបស់គាត់ ដែលជាប្រពន្ធរបស់អាប់រ៉ាមកូនប្រុសគាត់ ហើយចេញដំណើរជាមួយគ្នាពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីទៅដែនដីកាណាន ប៉ុន្តែនៅពេលមកដល់ហារ៉ាន ពួកគេក៏តាំងលំនៅនៅទីនោះ។
នៅគ្រានោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ មានគេប្រាប់អ័ប្រាហាំថា៖ “មើល៍! មីលកាក៏បានបង្កើតកូនឲ្យណាឃរប្អូនប្រុសរបស់លោកដែរ
អ័ប្រាហាំនិយាយនឹងបាវបម្រើរបស់គាត់ ជាចាស់ទុំក្នុងផ្ទះរបស់គាត់ដែលគ្រប់គ្រងលើរបស់ទាំងអស់ដែលគាត់មាន ថា៖ “ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
នៅពេលអូដ្ឋបានផឹករួចហើយ បុរសនោះក៏យកក្រវិលមាសទម្ងន់មួយបេកា និងកងដៃមាសពីរទម្ងន់ដប់សិគែលឲ្យនាង
បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។
ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន
ពេលគាត់មើល នោះមើល៍! មានអណ្ដូងមួយនៅទីវាល ហើយមើល៍! មានចៀមបីហ្វូងកំពុងដេកនៅក្បែរអណ្ដូងនោះ ពីព្រោះគេឲ្យហ្វូងសត្វផឹកពីអណ្ដូងនោះ។ មានថ្មធំនៅលើមាត់អណ្ដូង
ក្នុងចំណោមយើងមានជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និងអ្នកដែលរស់នៅមេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី