អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
លោកុប្បត្តិ 23:1 - ព្រះគម្ពីរខ្មែរសាកល សារ៉ាមានអាយុមួយរយម្ភៃប្រាំពីរឆ្នាំ នេះហើយជាអាយុនៃជីវិតរបស់សារ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីសារ៉ារស់នៅបានមួយរយម្ភៃប្រាំពីរឆ្នាំ នេះជាចំនួនឆ្នាំនៃជីវិតរបស់លោកស្រីសារ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងសារ៉ាអាយុបាន១២៧ឆ្នាំ នោះជាចំនួននៃឆ្នាំអាយុរបស់នាង អាល់គីតាប សារ៉ារស់បានទាំងអស់ មួយរយម្ភៃប្រាំពីរឆ្នាំ។ |
អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
បន្ទាប់មក សារ៉ាស្លាប់នៅគារយ៉ាត់-អើបា គឺនៅហេប្រុនក្នុងដែនដីកាណាន។ អ័ប្រាហាំក៏ចូលទៅកាន់ទុក្ខចំពោះសារ៉ា ហើយយំស្រណោះនាង។
បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕