បន្ទាប់មក អ័ប្រាហាំត្រឡប់ទៅឯពួកយុវជនរបស់គាត់វិញ ហើយពួកគេក្រោកឡើងទៅបៀរ-សេបាជាមួយគ្នា។ អ័ប្រាហាំក៏រស់នៅបៀរ-សេបា។
លោកុប្បត្តិ 22:5 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ័ប្រាហាំនិយាយនឹងពួកយុវជនរបស់គាត់ថា៖ “ចូរពួកអ្នកនៅទីនេះជាមួយលាចុះ រីឯខ្ញុំ និងក្មេងប្រុសនេះនឹងទៅទីនោះដើម្បីថ្វាយបង្គំ រួចត្រឡប់មកឯពួកអ្នកវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ទៅក្មេងបម្រើរបស់លោកថា៖ «ចូរនៅទីនេះជាមួយលាសិន ខ្ញុំនឹងទៅថ្វាយបង្គំជាមួយកូនខ្ញុំនៅទីនោះ រួចយើងនឹងត្រឡប់មករកឯងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ អាល់គីតាប គាត់មានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់គាត់ថា៖ «ចាំនៅទីនេះ ជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំ ឡើងទៅថ្វាយបង្គំអុលឡោះនៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ |
បន្ទាប់មក អ័ប្រាហាំត្រឡប់ទៅឯពួកយុវជនរបស់គាត់វិញ ហើយពួកគេក្រោកឡើងទៅបៀរ-សេបាជាមួយគ្នា។ អ័ប្រាហាំក៏រស់នៅបៀរ-សេបា។
អ័ប្រាហាំក៏យកអុសសម្រាប់តង្វាយដុត ដាក់លើអ៊ីសាកកូនប្រុសរបស់គាត់ រីឯគាត់វិញ គាត់យកភ្លើង និងកាំបិតកាន់នៅដៃ ហើយពួកគេទាំងពីរទៅជាមួយគ្នា។
លោកយល់ឃើញថា ព្រះអាចលើកមនុស្សឲ្យរស់ឡើងវិញបាន សូម្បីតែពីចំណោមមនុស្សស្លាប់។ ដូច្នេះ បើនិយាយក្នុងន័យធៀប លោកបានទទួលអ៊ីសាកមកវិញ។
ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង