ពេលនោះ ព្រះយេហូវ៉ាបានបង្អុរស្ពាន់ធ័រ និងភ្លើងទៅលើសូដុម និងកូម៉ូរ៉ា គឺវាចុះមកពីព្រះយេហូវ៉ា ពីលើមេឃ។
លោកុប្បត្តិ 20:4 - ព្រះគម្ពីរខ្មែរសាកល រីឯអ័ប៊ីម្ម៉ាឡិចមិនបានចូលទៅជិតសារ៉ាទេ ដូច្នេះទ្រង់ទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើព្រះអង្គនឹងសម្លាប់ប្រជាជាតិមួយ ទោះបីជាប្រជាជាតិនោះគ្មានទោសក៏ដោយឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតលោកស្រីសារ៉ាទេ។ ស្ដេចទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើព្រះអង្គនឹងបំផ្លាញសាសន៍មួយដែលគ្មានទោសដែរឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្ដេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតសារ៉ាសោះ ក៏ទូលសួរថា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងបំផ្លាញទាំងនគរសុចរិតដែរឬអី អាល់គីតាប ស្តេចអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់សារ៉ានៅឡើយទេ ស្តេចមានប្រសាសន៍វិញថា៖ «អុលឡោះជាអម្ចាស់ តើនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? |
ពេលនោះ ព្រះយេហូវ៉ាបានបង្អុរស្ពាន់ធ័រ និងភ្លើងទៅលើសូដុម និងកូម៉ូរ៉ា គឺវាចុះមកពីព្រះយេហូវ៉ា ពីលើមេឃ។
តើគាត់មិនបានប្រាប់ទូលបង្គំថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ទេឬ? ហើយខ្លួននាងក៏និយាយដែរថា: ‘គាត់ជាបងប្រុសរបស់ខ្ញុំ’។ ទូលបង្គំបានធ្វើការនេះដោយចិត្តបរិសុទ្ធ និងដោយដៃឥតទោសទេ”។
ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។