ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 20:10 - ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ័ប្រាហាំទៀតថា៖ “តើអ្នកបានគិតដូចម្ដេច បានជាអ្នកធ្វើការនេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការទៅលោកអ័ប្រាហាំថា៖ «តើអ្នកយល់ឃើញដូចម្តេចបានជាអ្នកប្រព្រឹត្តដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ អាល់គីតាប បន្ទាប់មក ស្តេចអប៊ីម៉ាឡិច មានប្រសាសន៍ទៅកាន់អ៊ីព្រហ៊ីមទៀតថា៖ «តើអ្នកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ |
ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
អ័ប៊ីម្ម៉ាឡិចក៏ហៅអ័ប្រាហាំមក ហើយមានរាជឱង្ការនឹងគាត់ថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? តើយើងបានប្រព្រឹត្តបាបទាស់នឹងអ្នកឬ បានជាអ្នកនាំបាបដ៏ធំនេះមកលើយើង និងលើអាណាចក្ររបស់យើងដូច្នេះ? អ្នកបានធ្វើអ្វីដែលអ្នកមិនត្រូវធ្វើដល់យើងឡើយ”។