ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប
លោកុប្បត្តិ 2:8 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនមួយនៅអេដែនដែលនៅទិសខាងកើត ហើយដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្សដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែនដែលនៅខាងកើត រួចយកមនុស្សដែលទ្រង់បានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ |
ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប
ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះក៏បណ្ដេញពួកគេចេញពីសួនអេដែន ឲ្យទៅភ្ជួររាស់ដីដែលពួកគេត្រូវបានយកចេញមកនោះ។
ព្រះអង្គបានបណ្ដេញមនុស្សចេញ ហើយដាក់ចេរ៉ូប៊ីននៅទិសខាងកើតសួនអេដែន និងដាវភ្លើងដែលបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើនៃជីវិត៕
បន្ទាប់មក កាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ហើយទៅរស់នៅក្នុងដែនដីណូឌ នៅខាងកើតអេដែន។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។