ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 2:15 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​យក​មនុស្ស ហើយ​ដាក់​គេ​ក្នុង​សួន​អេដែន​ឲ្យ​ភ្ជួររាស់ និង​ថែ​សួននោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ​រក្សា​សួន​នោះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 2:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទន្លេ​ទីបី​ឈ្មោះ​ទីគ្រីស ជា​ទន្លេ​ដែល​ហូរ​នៅ​ទិសខាងកើត​អាស្ស៊ីរី ហើយ​ទន្លេ​ទីបួន​គឺ​ទន្លេអ៊ើប្រាត​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​បង្គាប់​មនុស្ស​ថា​៖ “អ្នក​អាច​ហូប​ពី​ដើមឈើ​ទាំងអស់​ក្នុង​សួន​នេះ​ដោយសេរី​បាន


នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​បញ្ចប់​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​នៅ​ថ្ងៃ​ទីប្រាំពីរ​នោះ ព្រះអង្គ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ធ្វើ​។


បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើ​សួន​មួយ​នៅ​អេដែន​ដែល​នៅ​ទិសខាងកើត ហើយ​ដាក់​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន​ឲ្យនៅ​ទីនោះ​។


អ្នក​ប្រាកដជា​បាន​ហូប​ផល​ពី​ដៃ​របស់អ្នក​; អ្នក​នឹង​មានពរ ហើយ​សេចក្ដី​ល្អ​នឹងមាន​ដល់​អ្នក​!


អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។