អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។
លោកុប្បត្តិ 19:38 - ព្រះគម្ពីរខ្មែរសាកល រីឯនាងប្អូនក៏បង្កើតបានកូនប្រុសម្នាក់ដែរ ហើយដាក់ឈ្មោះវាថា បេន-អាំមី។ គាត់ជាឪពុកនៃកូនចៅអាំម៉ូននៅសព្វថ្ងៃ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងប្អូនក៏បង្កើតបានកូនប្រុសមួយដែរ ហើយក៏ដាក់ឈ្មោះកូននោះថា "បេន-អាំមី" ហើយអ្នកនោះជាឪពុករបស់សាសន៍អាំម៉ូនដរាបដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងពៅក៏សម្រាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។ អាល់គីតាប នាងពៅក៏សំរាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។ |
អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។
សូមប្រព្រឹត្តដល់ពួកគេ ដូចដែលប្រព្រឹត្តដល់ម៉ាឌាន ដូចដែលប្រព្រឹត្តដល់ស៊ីសេរ៉ា និងយ៉ាប៊ីន នៅស្ទឹងគីសុន——
ពួកគេនឹងឆាបលើស្មារបស់ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់មនុស្សនៅទិសខាងកើតជាមួយគ្នា; ពួកគេនឹងលាតដៃទាស់នឹងអេដំ និងម៉ូអាប់ រីឯកូនចៅអាំម៉ូននឹងចុះចូលនឹងពួកគេ។